ប៉ូលីសចាប់ខ្លួនជនសង្ស័យម្នាក់ពីបទចែកចាយគ្រឿងញៀន

  • កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ូលីសចាប់ខ្លួន ពីបទរក្សាទុកនិងចែកចាយគ្រឿងញៀនខុសច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នៅចំណុចភូមិតាលោឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ទោខូវ លី ស្នងការមគរបាលខេត្ត និង មានការសម្របសម្រួលនិតិវិធី ពីឯកឧត្ដមព្រះរាជអាជ្ញា កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋានស្រុករលាប្អៀរ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យតែម្តង។

    លោកហ៊ុល វាសនា បានឲ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីសចាប់ខ្លួននេះឈ្មោះឌុច ថេត ភេទប្រុស អាយុ៤៤ មានទីលំនៅក្នុងភូមិ ឃុំ ខាងលើ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ រួមនិងសម្ភារ:វេចខ្ចប់មួយចំនួនទៀត ។

    ជនសង្ស័យកំពុងសាកសួរយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្តតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង