កំពង់ឆ្នាំង៖ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយសារបានប្រើហិង្សាដោយចេតនា វាយលើអ្នកដ៏ទៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា វេលាម៉ោង៨:៣០នាទីយប់ នៅចំណុចផ្ទះភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
កម្លាំងនគរបាល បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នូ ប៊ុនធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕