សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង ផ្តល់​អំណោយ​មនុស្ស​ធម៌​ជូនគ្រួសារ​​កុមារ​០៣នាក់ ​ដែល​ត្រូវ​ពស់ចឹក​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត

  • កំពង់ឆ្នាំង៖ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង នៅព្រឹក​ថ្ងៃទី២០ ខែកក្ក​ដា ឆ្នាំ២០២០​នេះ រួម​ដំណើរ​ជាមួយ មន្ត្រីសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត បាន​ចុះសួរ​សុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌​ចែក​ជូន​ដល់​កុមារ​មាន​ជីវភាព​ជួប​ការ​​លំបាក០៣នាក់ រស់នៅភូមិកោះ​តាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌  នៅ​ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងនៅ​ភូមិក​ង​មា​ស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ១នាក់ ដែលត្រូវសត្វ​ពស់​ចឹក និង​​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
    លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់  ប្រធាន​គណៈ​កម្មាធិកា​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត  ប្រធានកិត្តិយសសាខាខេត្ត ជាពិសេស សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ដែលតែងយកចិត្តទុក្ខដាក់ពីសុខសុវត្ថិភាពដលប្រជាពលរដ្ឋគ្រប់ៗរូប​។
    ជាមួយគ្នានេះ លោកប្រាក់ សោភ័ណ្ឌ ក៏​បានណែនាំ​ដល់ប្រជាពលរដ្ឋទាំងអស់ នៅ​ពេលមាន​ករណី​សត្វពស់​ចឹក សូមបញ្ជូន អ្នក​ជំងឺ​មក​ព្យា​បាល​​​នៅមន្ទីរពេទ្យ​ជាបន្ទាន់ ចៀសវាង​ការព្យាបាល​តាម​បែបបុរាណ។ ដោយឡែក លោក ក៏​បានអប់រំ ផ្សព្វផ្សាយ ណែនាំ​អំពីវិធាន​ការការ​ពារ សម្អាត​​អនាម័យក្នុងការការពារខ្លួនពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ និងជំងឺគ្រុន​ឈាម ដែលកំពុងតែរីករាលដាល​ក្នុងពេល​បច្ចុប្បន្ន​ផង​ដែរ។
    គួរបញ្ជាក់ថា អំណោយ​មនុស្សធម៌​ របស់សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែលផ្តល់ជូននោះ គឺ​ក្នុងមួយគ្រួសារ​ៗ​ទទួលបាន អង្ករ ៣០​គីឡូ​ក្រាម​ ​មី ០១កេស​ ត្រីខ១០កំប៉ុង​ ឃីត ០១​កញ្ចប់ មាន(​មុង ១ ភួយ ១ ក្រមារ ១ សារុង ១) ទឹក​ត្រី និងទឹក​ស៊ីអុីវ ១​យួរ​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង