ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានបោះស្លាកហាមឃាត់ ទប់ស្កាត់ការកាប់រាន ឈូសឆាយព្រៃលិចទឹក និងការលើកព្រំដីនៅតំបន់ទំនាបលិចទឹកយកធ្វើកម្មសិទ្ធិ បានចំនួន៣៥ស្លាក ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ និងឃុំសំរោងសែន ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ការចុះល្បាតត្រួតពិនិត្យព្រៃលិចទឹក ដីទំនាបលិចទឹក និងបោះស្លាកហាមឃាត់ ទប់ស្កាត់ការកាប់រាន ឈូសឆាយព្រៃលិចទឹកនេះ ធ្វើឡើងដោយមានការចូលរួម មានដូចជា លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង អាជ្ញាធរឃុំ និងក្រុមល្បាតជាដើម៕