កំពង់ឆ្នាំង៖ គ្រួសារក្រីមួយមានតក់ស្លុត យ៉ាងខ្លាំង ហើយនាំគ្នា អង្គុយទ្រហោយំ គ្មានអ្វីថ្លែង ក្រោយត្រឡប់មកពីធ្វើការស៊ីឈ្នួលស្ទូងស្រូវឲ្យគេវិញ ឃើញផ្ទះរបស់ខ្លួនក្លាយជាផេះផង់ ដោយសារភ្លើងឆេះអស់។

ហេតុការណ៍េនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅស្ថិតនៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះ មានទំហំ៥ × ៦ ធ្វើពីឈើ ដំបូលប្រក់ស្លឹក ជញ្ជាំងបាំងស្លឹក ម្ចាស់ឈ្មោះឈ្មោះ ប៉ែន សារឿន ភេទប្រុស អាយុ ៥២ និង ប្រពន្ធ ឈ្មោះអ៊ុ សៀប អាយុ៥៣ឆ្នាំ ៕










