ប្រធាន​មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមា​ញ់​និង​នេសាទ​ខេត្តកំពង់​ឆ្នាំង ជំរុញ​ឲ្យ​កសិករ​​បន្ត​បណ្តុះ​​ផ្សិត​​អំបោះ​​លក់​ ខណៈ​មាន​តម្រូវ​​ការខ្ពស់​លើ​ទីផ្សារ​

  • លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមា​ញ់​និង​នេសាទ​ ​ខេត្តកំពង់​ឆ្នាំង បាន​ជំរុញនិង​លើក​ទឹក​ចិត្ត ដល់​កសិករ​អោយ​បណ្តុះ​ផ្សិត​អំបោះ​លក់ ខណៈផ្សិត​អំបោះកំពុងមានតម្រូវការច្រើននៅលើទីផ្សារ។ការជំរុញរបស់ប្រធានមន្ទីរដូចនេះ បាន ធ្វើ​ឡើង​នៅក្នុងដំណើរចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតអំបោះ នៅភូមិក្រសាំង​ដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្ត​កំពង់​​ឆ្នាំង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។បើតាម ម្ចាស់កសិដ្ឋានបណ្តុះផ្សិតអំបោះមួយកន្លែង នៅភូមិក្រសាំងដុះឡើង បានអោយដឹងថា កសិដ្ឋាន​របស់គាត់​មាន​រោង​ផ្សិតចំនួន០៣រោង ដោយ០១រោងមានកញ្ចប់ផ្សិតចំនួន៣៦ ០០០កញ្ចប់ ហើយ​ក្នុងមួយ​ថ្ងៃដក​ផ្សិត​បាន​ជា​មធ្យម​ចំនួន​​ពី​៤០០​គីឡូក្រាមទៅ៥០០គីឡូក្រាម ដោយក្នុងមួយ​គីឡូក្រាម​តម្លៃពី៦០០០រៀល ទៅ៧០០០រៀល ។ ដោយឡែក ចំពោះ​ទីផ្សារ​លក់​ផ្សិត​អំបោះ​របស់ គឺលក់ទៅ​ផ្សារ​ម៉ាក្រូ​(ភ្នំពេញ) ផ្សារនាគមាស និងផ្សារដើមគរជាដើម ។

    ម្ចាស់កសិដ្ឋាន បានអោយដឹងទៀតថា ទីផ្សារ​ផ្សិត​អំបោះ​នេះ​មិនខ្វះ​ទេ មានតែផលិតផ្សិត​លក់​អោយ​ទីផ្សារ​មិនទាន់ទៀត​ផង​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង