ក្រសួង​កសិ​កម្ម​ធ្វើ​វេ​ទិ​កា​រផ្សព្វ​​ផ្សាយ​អំពី​អត្ថ​ប្រយោជន៍​ ឡ​ជី​វ​ឧស្ម័ន​ដល់ប្រ​ជា​ក​សិ​ករ​ នៅ​ឃុំ​ជ្រៃ​បាក់​ ស្រុក​​រលា​ប្អៀរ​​​​

  • កំពង់ឆ្នាំង វេទិការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ឡជីវឧស្ម័ន ដល់ប្រជាកសិករ ត្រូវបានធ្វើឡើងកាកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២១ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ និងជាប្រធានគណកម្មការទ្រទ្រង់ ទិសកម្មវិធីឡជីវឧស្ម័នជាតិ  រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូមន្រ្តីជំនាញ និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងផងដែរ 

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង  បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធីឡជីវឧស្ម័ន បានចាប់ផ្តើមអនុវត្តគម្រោងរបស់ខ្លួន នៅខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានឡជីវឧស្ម័ន១៥៣៨ ដោយឡែកសម្រាប់ស្រុករលាប្អៀរមានឡជីវឧស្ម័ន៤៧៩ឡ មានរោងជី៦៤៣រោង និងសាងសង់ផ្ទះស្បៃផ្តល់ជូនកសិករបានចំនួន១៦ផ្ទះ 

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ និង ជាប្រធានគណកម្មការទ្រទ្រង់ ទិសកម្មវិធីឡជីវឧស្ម័នជាតិ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ឡជីវឧស្ម័នដល់ប្រជាកសិករនាពេលនេះ គឺពិតជាមានសារប្រយោជន៍ជាខ្លាំង សម្រាប់ប្រជាកសិករដែលកំពុងតែចិញ្ចឹមសត្វ និង មិនទាន់មានឡជីវឧស្ម័នប្រើប្រាស់ ហើយមានគម្រោងរៀបចំធ្វើឡជីវឧស្ម័នសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនីមួយៗ

    ឯកឧត្តមឱម គឹមស៊ា រដ្ឋលេខាធិការក្រសួកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ បានមានប្រសាសន៍បញ្ជាក់ទៀតថា ឡជីវឧស្ម័ននេះពិតជាផ្តល់ប្រយោជន៍ សម្រាប់បងប្អូនប្រជាកសិករ ទើបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជំរុញអោយមានការកសាងសម្រាប់ប្រើប្រាស់ អោយអស់លទ្ធភាពបន្ថែមទៀត ពីលាមកសត្វ មានលាមកគោ ក្របី ជ្រូកមាន់ទា ដើម្បីបង្កើតជាថាមពលហ្គាសសម្រាប់ដុតចម្អិនម្ហូបអាហារ ទឹក ជាពិសេសនៅសេសសល់កាកសំណល់ យើងធ្វើជាជីលាមកសត្វ សម្រាប់ដាក់ដំណាំបន្លែបានយ៉ាងល្អផងដែរ

    ឡជីវឧស្ម័ននេះ ជាគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជម្រុញនិងលើកទឹកចិត្តឲ្យកសិករមកធ្វើការប្រើប្រាស់ឲ្យបានច្រើន ពីព្រោះមានសារសំខាន់បំផុតសម្រាប់គ្រួសារកសិករ នៅជនបទ អាចស្រូបទាញយកផលពីការបំលែងលាមកសត្វ ដោយប្រើប្រាស់ឡជីវឧស្ម័ននេះ

    កសិករគំរូ ដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ឡជីវឧស្ម័នជាង១០ឆ្នាំមកហើយនោះ បានប្រាប់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឡនេះថា  កាលដើមឡើយដែលមិនទាន់ប្រើប្រាស់ឡជីវឧស្ម័ន គាត់មានការពិបាកខ្លាំង ក្នុងការចំណាយពេលវាលា និង ថវិកាច្រើនក្នុងរកអុស ធ្យូងសម្រាប់ប្រើប្រាស់ ម្យ៉ាងទៀតផ្ទះបាយរបស់គាត់ និង ជុំវិញមិនស្អាតនោះទេ

    ក្រោយពេលដែលបានប្រើប្រាស់ឡជីវឧស្ម័ន ដែលណែនាំដោយមន្រ្តីជំនាញមក ឃើញថា ងាយស្រួលមែនទែន ពេលដាំបាយ ស្ល ការចំអិនផ្សេងៗលឿន ផ្ទះបាយស្អាតជាប្រចាំ មិនខ្វល់រឿងរកអូស ដូចពេលមុននោះឡើយ។  អ្វីដែលពិសេសទៀតនោះ គឺបានអំពូលភ្លើងប្រើប្រាស់បំភ្លឺល្អជាងមុន និងបានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់កាន់តែប្រសើរ ដោយយកកាកសំណល់ជីមកដំាំដំណាំលក់បានជាប្រចាំថ្ងៃផងដែរ

    កសិកររូបនេះបានអំពាវនាវឲ្យប្រជាកសិករផ្សេងៗអាចសាកល្បងក្នុងការប្រើប្រាស់ឡជីវឧស្ម័ននេះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យធូរធារប្រសើរជាងមុនផងដែរ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង