វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌកាត់​ដេរ​​ ៦០កុង​តឺណឺ​បាន​ចូល​ចត​នៅ​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ ​កាល​ពី​យប់​មិញ​

  • នាវា SITC FUJIAN បានដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ចំនួន ៦០កុងតឺណឺ របស់ក្រុមហ៊ុន SITC CONTAINER LINE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុហើយ កាលពីរាត្រី ថ្ងៃទី០៩ ខែមីនា ឆ្នាំ​២០២០ ​។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជាAKP ។

    ការផ្សាយរបស់AKPដដែលនោះ បានអោយដឹងទៀតថា បន្ថែមពីលើនេះទៀត ក៏នឹងមានក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀត ដែល​នឹង​ដឹក​ជញ្ជូន​​វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់វិស័យវាយនភណ្ឌ ច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ ដូចជា ក្រុម​ហ៊ុន COSCO SHIPPING/RCL ក្រុមហ៊ុន Oriental Overseas Container Line ក្រុមហ៊ុន SINOTRANS/RCL ជាដើម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង