តំបន់​​ទេសចរណ៍​​ចំនួន៣ ក្នុង​​ខេត្តកំ​ពង់​ឆ្នាំង ត្រូវបាន​លើកយក​​មក​​ពិភាក្សា​​ ដើម្បី​រៀបចំ​ផែនការ​​គ្រប់គ្រង​​អភិរក្ស និង​​អភិវឌ្ឍន៍​

  • កំពង់ឆ្នាំង៖ តំបន់​​ទេសចរណ៍​​ចំនួន៣ ក្នុង​​ខេត្តកំ​ពង់​ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត​លើកយក​​មក​ពិភាក្សា​​រៀបចំ​ផែនការ​​គ្រប់គ្រង​​អភិរក្ស និង​​អភិវឌ្ឍន៍​កាល​ពី​ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលា​ខេត្តកំពង់ឆ្នាំង ដោយវត្តមាន​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង បានអញ្ជើញ​​ដឹកនាំ​កិច្ចប្រជុំ​​​ពិភាក្សានោះ។
    តំបន់​​ទេសចរណ៍​​ចំនួន៣ ក្នុង​​ខេត្តកំ​ពង់​ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត​លើកយក​​មក​ពិភាក្សា​​រៀបចំ​ផែនការ​​គ្រប់គ្រង​​អភិរក្ស និង​​អភិវឌ្ឍន៍នោះ រួមមាន​តំបន់​ទេសចរណ៍ប្រវត្តិសាស្ត្រត្រឡែងកែង ក្នុងស្រុកកំពង់ត្រឡាច  ភ្នំព្រះធាតុ ក្នុងស្រុកសាមគ្គីមានជ័យ តំបន់ទេសចរណ៍កម្សាន្តទំនប់អាចាំង និង​​​ទំនប់​២០ឧសភា ក្នុងស្រុកបរិបូណ៌។
    គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សារៀបចំ​ផែនការ​​គ្រប់គ្រង​​អភិរក្ស និង​​អភិវឌ្ឍន៍​ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត កង​កម្លាំង​​ទាំងបី នាយករដ្ឋបាលស្ដីទីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកសាមគ្គីមានជ័យ អភិបាលរងស្រុកកំពង់ត្រឡាច ស្រុកបរិបូណ៌ នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង