កំពង់ឆ្នាំង៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបេីកគម្រោងបោសសម្អាតគ្រាប់មីនដេីម្បីលទ្ធផល Clearing For Results ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
បើតាម ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គម្រោងបោសសម្អាតគ្រាប់មីនដេីម្បីលទ្ធផល Clearing For Resultsនឹងប្រតិបត្តិការលេីខេត្តចំនួន០២គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះជាជំនួយរបស់UNDP តាមរយៈអាជ្ញាធរមីន ផ្តល់ជូនអង្គភាពសុីម៉ាក់ដេីម្បីអនុវត្តគម្រោង៕












