រថយន្ត​​មួយ​​គ្រឿង​​ឆ្លង​​ចរន្ត​អគ្គិ​សនី​​ឆេះ ខណៈម្ចាស់​ចត​ទុក​នៅសំយាប​ក្បែរផ្ទះ

  • កំពង់ឆ្នាំង៖​ រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ត្រូវបានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ខណះ​ម្ចាស់​ចត​ទុក​នៅ​សំយាប​ក្បែរផ្ទះ។

    ហេតុការណ៍នេះបានកេីតឡេីងវេលាម៉ោង ១១ និង ១០ នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិសុបិន ឃុំពានី ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    ក្នុងករណីខាងលើ សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត និងមិនបណ្ដាល​ឲ្យឆេះ​រាល​ដាល​ទៅ​ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង