កំណាត់​ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ក្រុង​កំពង់​ឆ្នាំង​ ត្រូវ​ស្ថាប​នា​ដោយ​ចាក់​អ៊ុត​កៅ​ស៊ូ​ AC​ និង​គូស​គំនូស​សញ្ញា​ចរាចរណ៍​

  • កំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានស្ថាបនាដោយចាក់អ៊ុតកៅស៊ូប្រភេទ AC និងគូសគំនូសសញ្ញាចរាចរណ៍ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីវិទ្យាល័យព្រះបាទសុរាម្រឹត ដល់សួនដំរីស បានគូសគំនូសសញ្ញាចរាចរណ៍រួចរាល់ និងបន្តគូសគំនូសនៅតាមផ្លូវផ្សេងៗទៀត។

    ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថានៅពេលនេះ ក្រុមការងារជំនាញកំពុងជំរុញការជួសជុលកែលម្អកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្លោងទ្វារចូលវត្តធម្មយុត្តិ ដល់វិទ្យាល័យព្រះបាទសុរាម្រឹត ប្រវែង ១ ១២០ម៉ែត្រ និងពីសួនដំរីស ទៅដល់ជ្រៃបាក់ ប្រវែង ២ ០០០ម៉ែត្រ ដែលនឹងអ៊ុតកៅស៊ូ AC ក្នុងពេលឆាប់ៗនេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង