ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលមានតម្លៃប្រមាណជាង ២២លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំពិភាក្សានៅសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ លោក ហូ រដ្ឋា មន្ត្រីខាងក្រុមប្រឹក្សាបច្ចេកទេស បានឲ្យដឹងថា ការរៀបចំប្រព័ន្ធស្ថានីយ ចម្រោះទឹកកខ្វក់ក្នុងក្រុង កំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ចេញពី ផ្ទះប្រជាពលរដ្ឋ និងតំបន់អាគារ ពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយដើម្បីចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោច ស្របបាន ដូចជាលក្ខណៈទឹកធម្មជាតិ។

លោក ហូ រដ្ឋា បន្តថា យ៉ាងណាក៏ដោយ ក្នុងដំណើរការសាងសង់អាចមានផល ប៉ះពាល់លំនៅឋាន ខ្លះៗ របស់ប្រជាពលរដ្ឋ ដែលតម្រូវឲ្យពួកគាត់ជួយសហការជាមួយនឹងក្រុមការងារ ដើម្បីឲ្យដំណើរ ការសាង សង់បានទៅដោយរលូនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យត្រៀមរៀបចំធនធានមនុស្សទុកឲ្យហើយ ដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផលនេះ ។ ពីព្រោះបញ្ហានេះ បានកើតមានឡើងតាមបណ្ដាខេត្តផ្សេង ដែលក្រោយពេលទទួលសមិទ្ធផល ហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង ។ ដូច្នេះសម្រាប់ខេត្តកំពង់ចាម សូមឱ្យ អាជ្ញាធ រជ្រើសរើសមន្ត្រីដើម្បីគ្រោងទុក ចូលទៅគ្រប់គ្រងនៅពេលដែលសមិទ្ធផលនោះបានកសាងរួចរាល់ជាស្ថាពរ ៕











