ផ្លូវលំ១ខ្សែនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ រងការខូចខាតដោយជំនន់ទឹកភ្លៀង

  • កំពង់ឆ្នាំង ៖ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បណ្តាលទឹកជន់លិច និងហូរច្រោះចិញ្ចើមផ្លូវលំ១ខ្សែ ស្ថិតនៅខាងជើងទ្រមូងជ្រុំ ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យរងការខូចខាត ជាច្រើនកន្លែង ។

    photo_2026-10-13_18-05-03.jpg

    ប្រភពពីរដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ផ្លូវលំដែលរងការខូចខាតដោយសារទឹកជន់លិច និងហូរច្រោះចិញ្ចើមផ្លូវនេះ មានប្រវែង ១២៥ ម៉ែត្រ ទទឹង៤ ម៉ែត្រ និងជំរៅ១,៥ ម៉ែត្រ ។នៅពេលនេះទឹកបានស្រកទៅវិញអស់ហើយ ប៉ុន្តែផ្លូវត្រូវទឹកហូរច្រោះចិញ្ចើម និងបាក់ស្រុត ជាច្រើនកន្លែង ៕អត្ថបទ ៖ហឹង ចូច

    photo_2026-10-13_18-05-06.jpg
    photo_2026-10-13_18-05-09.jpg
    photo_2026-10-13_18-05-13.jpg
    photo_2026-10-13_18-05-16.jpg
    photo_2026-10-13_18-05-19.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង