ឯក​​ឧត្ដ​ម​ អ៊ុក ​រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទទួល​បាន​គោរម​ងារ​ជា«​បណ្ឌិត​សភា​ចារ្យ​»

  • ព្រះករុណា ព្រះមហា​ក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តាម​ព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី ១៨ ខែកក្កដា បានត្រាស់​បង្គាប់ ​តែង​តាំងឥស្សរ​ជនចំនួន​ ៥រូបជាសមាជិក​ពេញសិទ្ធិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​មាន​គោរមងារជា «បណ្ឌិតសភាចារ្យ»។
    ក្នុង​ចំណោម​ឥស្សរជនទាំង៥ រូបនោះ ឯកឧត្ដម​ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋា​ភិ​បាល ចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ក៏ទទួលបានគោរមងារជា«បណ្ឌិតសភាចារ្យ»នេះដែរ។
    គួរបញ្ជាក់ថា  គិតត្រឹមថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២០ សមាជិក​ពេញសិទ្ធិ នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា មានចំនួន​សរុប ២៦នាក់ ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង