អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញជនជាតិវៀតណាមសរុប២៥៧នាក់(ស្រី ៥៦នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មេីសអន្តោប្រវេសន៍ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។

ជនជាតិវៀតណាមទាំង ២៥៧នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល និងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីធ្វេីការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

ជនជាតិវៀតណាមខាងលេី ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មេីសអន្តោប្រវេសន៍ រួមមាន បទល្មេីសធ្វេីការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រេីប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រេីទិដ្ឋាការទេសចរណ៍ មកធ្វេីការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា៕











