នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យឆ្លងឆ្នាំសកលបានចូលមកដល់ហើយ នៅតាមបណ្តាខេត្តមួយចំនួន នៅក្នុង ប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៩ -២០២០ ។ ដោយឡែក សម្រាប់ខេត្តកំពង់ឆ្នាំង ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីរៀបចំពិធីឆ្លងឆ្នាំសកលខាងមុខនេះ ។
ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំ តុបតែង និង កែលម្អសោភ័ណភាពក្រុងកំពង់ឆ្នាំង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា កម្សាន្តសប្បាយ រីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក៏ត្រៀមរៀបចំ សន្ដិ សុខ សណ្ដាប់ធ្នាប់ អនាម័យ នៅតាមតំបន់គោលដៅសំខាន់ៗ មួយចំនួន ដូចជានៅសួនច្បារវិមានឯករាជ្យ សួនសម្តេចចៅ ហ្វាវាំង គង់ សំអុល តាមដងផ្លូវក្នុងក្រុង និង ទីប្រជុំជនមួយចំនួនទៀត ក្នុងគោលបំណងដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ -អន្តរជាតិ មកទស្សនា កម្សាន្ដសប្បាយ នាឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ ៕
អត្ថបទ៖ សុគន្ធារី
រូបភាពពីfacebook៖ Khu LyKa , Sal GeeDii