កំពង់ឆ្នាំង៖ ឆ្លៀតយកថ្ងៃឈប់សម្រាកពីការងារកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំត្បែង ខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរួមសាមគ្គីគ្នា ជាមួយថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ យុវជនឃុំ លោកស្រីមេភូមិ បាននាំសំភារះមួយចំនួនដូចជា ចាន ស្លាបព្រា ចានដែក ឆ្នាំង និងថវិកាមួយចំនួនយកទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ដែលជួបការលំបាកស្ថិតក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក ឈឹម សៅគី បានលើកឡើងថា នេះជាការយកចិត្តទុក ដាក់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ចំពោះបងប្អូនប្រជាពលរដ្ឋជួបការ លំបាកខ្វះខាតជាបន្តបន្ទាប់កន្លងមក៕