លោក​​ សូត្រ​ សង់​ ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិ​បាល​ស្រុក​ទឹក​ផុស​ផ្លូវ​ការ​​ នៅ​ថ្ងៃ​ច័ន្ទ​ទី​​២២​ កុម្ភ:​​

  • កំពង់ឆ្នាំង ៖ លោកសូត្រ សង់អភិបាលរងស្រុកទឹកផុស  ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលស្រុក ជំនួសលោក  ម៉េង ហាក់ ដែលត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

    បើមិនមានអ្វីប្រែប្រួលទេ ពិធីប្រកាសផ្ទេរភារកិច្ចនិង ចូលកាន់តំណែងជាផ្លូវការ នឹងប្រព្រឹតទៅនៅព្រឹកថ្ងៃច័ន្ទទី២២ ខែកុម្ភ: ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

    គួរបញ្ជាក់ថា  លោកម៉េង ហាក់ បានចូលកាន់តំណែងជាអភិបាលស្រុកទឹកផុស កាលពីឆ្នាំ២០១៤ ។ គិតមកដល់ឆ្នាំ២០២១នេះ មានរយៈជាង៧ឆ្នាំហើយ ។  ក្រោមការដឹកនាំរបស់លោក បានធ្វើឲ្យស្រុកទឹកផុស មានការអភិវឌ្ឍន៍និងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសថ្មីៗនេះ ការអភិវឌ្ឍវិស័យទេសចរណ៍នៅស្រុកទឹកផុសបានជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង