កំពង់ឆ្នាំង៖ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ សហគមន៍នេសាទភូមិស្វាយរំពាសែនជ័យ និងសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ បានចុះប្រតិបត្តិការរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែងក្រោយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូសាច់អួននិងរបាំងលូស្បៃមុងនៅចំណុចបឹងផ្សោត ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឧបករណ៍នេសាទល្មើសច្បាប់ដែលខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនោះរួមមាន របាំងស្បៃមុង០៨កន្លែង ប្រវែង២០០ម៉ែត្រ លូស្បៃមុងចំនួន០៨មាត់ និងរបាំងសាច់អួន០៤កន្លែង ប្រវែង២០០ ម៉ែត្រ លូសាច់អួនចំនួន០៨មាត់ បង្គោល ចំនួន ៤៥០ដេីម និងចាក់លែងត្រីចម្រុះក្នុងធម្មជាតិវិញចំនួន២០គីឡូក្រាម៕