អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​បុរស​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​.១៩​ នៅ​ភូមិ​ព្រះ​រាម​រង្សី​ ជាង​២០​នាក់​ ត្រូវ​បាន​ធ្វើ​សំណាក​និង​ដាក់​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក​​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីអាជ្ញាធរនិងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅប្រមូលក្រុមគ្រួសារនិងប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវិដ.១៩ដែលបានស្លាប់កាលពីយប់ថ្ងៃទី១៨ ខែមេសា ដើម្បីយកសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវិដ.១៩ នៅភូមិព្រះរាមរង្សី ចំនួនជាង២០នាក់ មានក្រុមគ្រួសារ អាចារ្យ ព្រះសង្ឃ និង អ្នកបូជាសពផងដែរ ។ ពួកគាត់ត្រូវបានយកសំណាកធ្វើតេស្តរកមេរោគកូវិដ.១៩ និង ដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ។

    គួរបញ្ជាក់ថា បុរសឈ្មោះ នូ ចុល អាយុ៥៧ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យ បានចុះយកសំណាក ទៅធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ថា បុរសឈ្មោះ នូ ចុល នេះមាន វិជ្ជមានកូវីដ១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង