ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​មូល​ដ្ឋាន​ក្រុង​កំព​ង់​ឆ្នាំង​ ប្រាប់​ឲ្យ​​អាជ្ញាធរ​បន្ត​យក​​ចិត្តទុក​​ដាក់​​ ចំពោះ​បញ្ហា​សុខភាព​ និង​ជីវភាព​​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​

  • កំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជារដ្ឋលេ​ខា​ធិការ​ក្រ​សួ​ង​​​មហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវសហការយកចិត្តទុកដាក់ធ្វើ​ការ​ពិនិ​ត្យ និងតាមដានសុខភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវការទប់ស្តាត់រីករាល ដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ។

    ការលើកឡើងរបស់លោកជំទាវ ជូ ប៊ុនអេង គឺធ្វើឡើងក្នុងឱកាស​ជួបសំណេះសំណាល និង ចែកអំណោយរបស់ព្រះគ្រូ កង​សុផល ព្រះគ្រូសូត្រ​ស្តាំ​វត្តអារញ្ញិការាមនិងសប្បុរសជនជិតឆ្ងាយ ដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីភូមិចំនួន​៦​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃ​ទី​២៩ ខែឧស​ភា ឆ្នាំ២០​២០។

    លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា កន្លងមកនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានបន្តយក ចិត្ត​ដាក់​ក្នុង​ការ​ដាក់វិធានការការពារទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ១៩ តាមរយៈ ម៉ូតរឺម៉កកង់បី រថយន្ត ដោយបានចាក់​សារអប់រំ​ពន្យល់​ណែនាំអប់រំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អំពីវិធានការនានារបស់ក្រសួងសុខាភិបាល ។

    លោក យិន សាវ៉េន បានមានប្រសាសន៍អោយដឹងទៀតថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនា ពេលនេះ គឺបាន​មកពី​ការ​បរិច្ចាគ​នូវទេយ្យទានដោយផ្ទាល់ពីព្រះគ្រូកង សុផល ព្រះគ្រូសូត្រស្តាំ គង់នៅវត្តអារញ្ញិការាម និង សប្បុរសជនជិតឆ្ងាយ សរុប​ជាថវិកាជាង១៨​លាន​រៀល ។ អំណោយទាំងនេះផ្តល់ជូនក្នុង​មួយគ្រួសារមានអង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី​១​យួរ​ ទឹកស៊ីអ៊ីវ១យួរ និង ថវិកា១ម៉ឺនរៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង