បុរស​ម្នាក់​រំលោភ​កូន​ស្រី​បង្កើត​បាន​ សម្រេច​ជា​ច្រើន​ដ​ង​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ស្រុក​ក្រគរ​

  • ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រពន្ធ ពីបទរំលោភសេពសន្ថវៈកូនបង្កើតខ្លួនឯងចំនួន ៨ដង បានសម្រេច៧ដង ចុងក្រោយបែកការត្រូវជាប់ខ្នោះសមត្ថកិច្ច។

    ករណីរំលោភសេពសន្ថវៈខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចលើផ្ទះរបស់ ជនសង្យ័យ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

    ជនសង្ស័យមានឈ្មោះផាន ប៉ោះ អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ។ មានប្រពន្ធឈ្មោះកយ ស៊ីណាអាយុ៣១ ឆ្នាំ មុខរបរកម្មការនីរោចក្រកាត់ដេរតៃអីហ្ស៊ី ។ មានកូនស្រី២នាក់ ចំណែកជនរងគ្រោះមានឈ្មោះ ឆ.ម អាយុ១៣ឆ្នាំ ជាកូនបង្កើត ។

    សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា បានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះកយ ស៊ីណា អាយុ៣១ឆ្នាំ បានប្តឹងប្តីរបស់ខ្លួន ពីបទរំលោភសេពសន្ថវៈ លើកូនបង្កើតបានសម្រេចរហូតដល់ទៅ៨ដង បន្ទាប់ពីកូនរបស់ខ្លួន បាននិយាយប្រាប់ ពីសកម្មភាពរំលោភរបស់់ឪពុក ឱ្យម្តាយបានដឹង មកប្តឹងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

    ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើកូនបង្កើតរបស់ខ្លួន៨ដង បានសម្រេច៧ដង ចុងក្រោយនៅថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២១ វេលា១១ និង៥០នាទីព្រឹក មិនបានសម្រេចទេ។

    ជនសង្ស័យបានសារភាពបន្ថែមថា ដោយប្រពន្ធរវល់ទៅធ្វើការនៅរោងចក្រ ខ្លួនក៏ប្រលែងលេងជាមួយនឹងកូន ក៏ចាប់ផ្តើមមាន
    អារម្មណ៍តែម្តង។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាររបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីចាត់ការតាមច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង