ក្រុមហ៊ុន5D PAN CAMBODIA LOTTERY បានសហការជាមួយតារាសិល្បៈប្រុសស្រី ធ្វើកិច្ចការសង្គមមនុស្សធម៌មួយ ដែលបង្កអោយមានការកោតសរសើរចំពោះមហាជន។ រូបភាពទាំងនេះ ដើម្បីជួយរំលែកការលំបាក របស់បងប្អូនក្រីក្រដែលកំពុងខ្វះខាត។ ការផ្តល់អំណោយមនុស្សធម៌នេះ បានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២០ នៅទីតាំងក្រុមហ៊ុនខាងលើស្ថិតនៅបណ្តោយផ្លូវ ២៧១ ក្បែរផ្សារដើមថ្កូវរាជធានីភ្នំពេញ។ អំណោយទាំងនេះ មានការចែកដល់ បងប្អូនចំនួន៥០គ្រួសារ ហើយជាការរីករាយ ក្រុមហ៊ុនហ្វាយឌីនិងសហការី អាចរៀបចំធ្វើអំណោយបែបនេះជាបន្តទៀតតាមភាពជាក់ស្តែងណាមួយ។
លោកឡេង សមវីរៈ ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស របស់ទីតាំងនេះ បានថ្លែងថា 5D យើងបានរៀបចំការងារមនុស្សធម៌ ប្រមាណ៧ឬ៨លើកមកហើយ។ លើកនេះ ពិតជារំភើប ចេញពីអារម្មណ៏បេះដូង ដែលក្រុមការងារ ចេះជួយគ្នា បរិច្ចាគធនធាន បន្តិចម្នាក់ៗ រហូតពូនជាអំណោយជាសម្ភារៈ ជួយជនរួមជាតិ យើង ដែលខ្វះខាតចំរដូវកូវីដអុកលុក។
លោកបន្តទៀតថា តាមរយៈការបង្ហាញនេះ ជាការជួយគ្នា ក្នុងពេលយើងស្ថិតក្នុងការលំបាក។ ហើយក៏អរគុណដល់ សិល្បករទាំងអស់ដែលបានសហការ ជួយជាថវិកា សម្លៀកបំពាក់ ផ្សំអោយបានច្រើនជូន ពូមីង លោកតាលោកយាយ អោយគាត់សប្បាយចិត្ត។
ជាចុងក្រោយសូមអំពាវនាវ អោយពលរដ្ឋទាំងអស់សុខភាពល្អ សំខាន់ចេះអនាម័យ គ្រប់ពេលវេលា បើមិនបានលាងដៃសាប៊ូ អាល់កុល អាចលាងដៃនឹងផេះអោយបានជាប់រហូត។
លោកយ៉េប រ៉ូហ្វាត អ្នកដឹកនាំកម្មវិធី និងសហការជាមួយក្រុមហ៊ុនបានអោយដឹងដែរថា តារាមកចូលរួម មានតារាប្រចាំហាងជេក ឃុន ណាយ និងតារារូបអានជិតដិត សរុប១០រូប។ យើងរំភើបបានចូលរួមសកម្មភាពមនុស្សធម៌ ដែលស្ថិតក្នុងបរិយាកាស ប្រឆាំងកូវីដ១៩។ អ្វីដែលសំខាន់ សូមបងប្អូនមាន ធនធានជួយគ្នា ដល់អ្នកអត់បានដោះស្រាយខ្លះនោះប្រសើរ។ ជាពិសេសសូមអោយ ចេះថែរក្សាអនាម័យលាងដៃអោយបានស្អាតជាប្រចាំ។











