កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០២១បានបន្តប្រកាសពីការរកឃើញមនុស្សចំនួន១៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន៦៩នាក់។
គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បាន រក ឃើញ អ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៣០៣នាក់។ ក្នុងនោះមាន អ្នក ជា សះ ស្បើយសរុប ១៥១នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ១៤៨នាក់ និងអ្នកស្លាប់ ចំនួន៤នាក់ ៕

