កំពង់ឆ្នាំង ៖ ក្មេងទំនើង២នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពគប់កញ្ចក់រថយន្ត អ្នកដំណើរតាមផ្លូវជាតិលេខប្រាំ ក្នុងភូមិសាស្ត្រភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួននេះ ម្នាក់សំអាត ម៉ាលីពុទ្ធានី ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះជា ចាន់រិទ្ធ ភេទប្រុស អាយុ១៧ មានទីលំនៅក្នុងភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿង និង ទូរស័ព្ទដៃចំនួន២គ្រឿង ។ បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿង បញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង រួចហើយដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕