ក្រុម​ប្រឹក្សា​ខេត្តកំពង់​ឆ្នាំងបើក​កិ​ច្ចប្រជុំ​សាមញញលើក​ទី១៤ អាណត្តិ​ទី​៣​

  • កំពង់ឆ្នាំង ៖ កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើង​កាល​ពីព្រឹកថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២០ ដោយ​បានប្រព្រឹត្តទៅក្រោមអធិបតីភព ឯកឧត្តម  ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ហេង ពិទូ អភិបាល​រង​ខេត្ត​​តំណាង​ឯក​​​ឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីជំនាញ តាមមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិ​បា​ល​​​​រ​ង ក្រុង ស្រុក​ទាំង​៨​ ។​ កិច្ចប្រជុំក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ លើកទី​១៤​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​និង​ឆ្លង​របាយ​ការណ៍​​សមិទ្ធផល​សកម្មភាព​ការងាររ​ប​ស់​រដ្ឋបាលខេត្ត ដែលបានសម្រេចបាននា​ខែកន្លងមក និង ទិសដៅការងារសម្រាប់​អនុវត្តបន្ត ព្រមទាំងរបៀបវិរ:សំខាន់ៗមួយចំនួនទៀត ។

    លោក ហេង  ពិទូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​លើក​ឡើង​ថា នៅក្នុង​រយៈពេល​​កន្លងមក​នេះ​ខេត្តកំពង់ឆ្នាំង បាន​ជម្រុញការ​អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយធានា​បាននូវសន្តិសុខ សុវត្ថិភាព​និងកំណើនសេដ្ឋកិច្ចផង​ដែរ ។ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយររបស់រាជរដ្ឋាភិបាល ក្នុងដំណាក់​កាល នៃស្ថានភាពប្រយុទ្ធប្រឆាំង​ និងជំងឺកូវីដ១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបំពេញ​បេសកកម្ម​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់ជាតិ និងការផ្សព្វផ្សាយ​ដោយផ្ទាល់នៅមូលដ្ឋាន ។ ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋាន ក៏បានចុះធ្វើការស្រាវជ្រាវ កំណត់​អត្តសញ្ញាណកម្ម​​គ្រួ​សារ​​ក្រីក្រ បានផ្តល់ប័ណ្ណសមធម៌ដល់អាជ្ញាឃុំសង្កាត់ សម្រាប់​ផ្តល់ជូនប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ​ពិតប្រា​កដនៅ​មូលដ្ឋាន​ផងដែរ ។

    លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា បើទោះបីជាកន្លងមកនៅខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅមានភាព​អសកម្ម​​​មួយ​​​ចំនួនដែលបច្ចុប្បន្នខេត្តកំពុងរៀបចំធ្វើការកែលម្អ ដើម្បីអោយការអភិវឌ្ឍន៍កាន់តែមានភាប្រសើរឡើងថែមទៀត ។

    ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំនោះ បានសម្តែងនូវការកោតសរសើរ ចំពោះគណអភិបាលខេត្ត មន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តមួយនេះមានការកែ​ប្រែមុខមាត់ថ្មី ទាក់ទាញបានវិយោគគិន មក​បណ្តាក់​​​ទុនរកស៊ីនៅក្នុងខេត្ត ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង។

    ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យខេត្តកំពង់ឆ្នាំងកាន់មានការអភិវឌ្ឍន៍បន្ថែមទៀតនោះ មន្ទីរជំនាញ និងអាជ្ញាធរ​មូល​ដ្ឋាន​​គ្រប់លំដាប់ថ្នាក់ ត្រៀមចូលរួមដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសកិច្ចការងារបង្កបង្កើនផលស្រូវ និង បញ្ហា​​ជំងឺ covid 19 ។ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមខាងលើដោយធ្វើការ​​ពិភាក្សា និងដោះស្រាយ​អោយ​បាន​សម​ស្រប​និង​ទាន់​ពេលវេលាផងដែរ ធ្វើយ៉ាងណាកុំអោយបញ្ហប្រឈមទាំងនេះរាំងស្ទះដល់ការអភិវឌ្ឋន៍របស់ខេត្ត ។ អាជ្ញាធរមូលដ្ឋាន បន្ដពង្រឹងគោលនយោបាយ​ភូមិ ឃុំ មានសុវត្ថិភាពដោយខិតខំបម្រើសេវាសាធារណៈ នៅតាមមូលដ្ឋាន ឃុំ សង្កាត់ ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព និង តម្លាភាព ។

    នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ បានធ្វើការផ្សព្វផ្សាយ​សេចក្តីប្រកាស​​របស់​ក្រសួងមហាផ្ទៃ​​ស្តីពី​ការ​ផ្លាស់​ប្តួរនិងទទួលស្គាល់លោកជំទាវប្រាក់ សាកន ជាសមាជិកក្រុមប្រឹក្សាខេត្ត ជំនួស ឯកឧត្តមសាន់ យូរ ដែលត្រូវទទួលភារកិច្ចថ្មី ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង