កំពង់ឆ្នាំង៖ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋ ចំនួន០១ខ្នង និង របើកដំបូល ចំនួន០៥ខ្នងផ្ទះ នៅឃុំចំនួន៣ ក្នុងស្រុកបរិបូណ៌ រួមមានឃុំពន្លៃ ឃុំខុនរ៉ង ឃុំផ្សារ ។

ករណីខ្យល់កន្ត្រាក់រលំផ្ទះនិង របើកដំបូលនេះគឺមិនបណ្តោយឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ៕











