គ្រួសារ​រ​ងគ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំដា​រ​ ទទួល​អំណោយ​ពី​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុកកំពង់លែង

  • កំពង់ឆ្នាំង៖​ប្រជាពល​រដ្ឋ​មួយ​គ្រួសារ ដែល​រងគ្រោះ​ដោយ​ភ្លើងឆេះផ្ទះ​នៅឃុំដារ បាន​ទទួល​អំណោយ​​ពី​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជាស្រុកកំពង់លែង ។ អំណោយ​មនុស្សធម៌​នេះត្រូវបាន​លោក​ សំ​ ចាន់​ថន​ ប្រធាន​កិត្តិ​យស​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជាស្រុកកំពង់លែង លោកស្រី ភោគ ចន្នី មន្ត្រី​ប្រតិបត្តិអនុ​សាខា នាំ​យក​ទៅ​ជូន​គ្រួសារ​ លោក គង់​ សុវណ្ណា​រ៉េត​ ដែល​រង​គ្រោះដោយ​សារ​ភ្លើង​ឆេះផ្ទះ​នៅភូមិគុយ ឃុំដារ ស្រុក​កំពង់លែង ខេត្តកំពង់​ឆ្នាំង នាព្រឹក​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។

    លោក សំ ចាន់ថន បានសម្តែងនូវការសោក​ស្តាយនិង ចូលរួមរំលែក​នូវការលំបាកជាមួយ ក្រុមគ្រួសាររងគ្រោះ ដែល​បាន​បាត់​បង់ ​ទីជម្រក​ និង ទ្រព្យ​សម្បត្តិ ដោយ​សា​រគ្រោះ​អគ្គិភ័យ ​នា​ពេល​កន្ល​ង​មក ។ 

    លោក​ សំ ​ចាន់ថន​ មាន​ប្រសាសន៍​ទៀត​ថា សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជា​និច្ច​កា​ល​ សម្តេច​តែង​តែ​បាន​យកចិត្ត​ទុកដាក់និង​គិតគូរពីសុខ​ទុក្ខប្រជាពល​រដ្ឋ​ ដែល​ជួបការ​លំបាក និង​រងគ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ដោយ​គ្មានការ​រើសអើង​ និន្នា​ការ​នយោបាយ ជាតិ​សាសន៍ ​សាសនា​  វណ្ណៈ​ឬពណ៌​សម្បុរ អ្វីនោះ​ឡើយ ​។ 

    គួរបញ្ជាក់ថា អំណោយ​​មនុស្សធម៌​ទាំង​​នោះ​រួមមាន អង្ករ៣០​គីឡូក្រាម ​មី១កេះ​ ត្រីខ១​យួរ​ ឃីត១ ​កន្ទេល១ ​ឆ្នាំង​២​ ចាន១០​ ស្លាប​​ព្រា១០​ វែក១  ។ ជាមួយគ្នានេះ​ដែរ លោក លឹម ដានីន​ អនុប្រធាន​កិត្តិយសអនុសាខាស្រុក​បានឧបត្ថម្ភ​ថវិកាបន្ថែម​ចំនួន ១០ម៉ឺន​រៀល​ផង​ដែរ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង