កំពង់ឆ្នាំង៖មន្ត្រីអាជ្ញាធរនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសនៅតាមផ្សារនិងទីប្រជុំជននានា អំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.19 ។

ជាមួយគ្នានឹងការចុះផ្សព្វផ្សាយនេះ មន្ត្រីអាជ្ញាធរ បានធ្វើការចែកម៉ាស ទឹកអាល់កុលសម្រាប់លាងសំអាតដៃ និង តម្រូវឲ្យប្រជាពលរដ្ឋត្រូវតែពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាផងដែរមុននឹងចូលទៅក្នុងផ្សារ ។

នៅថ្ងៃទី២៥ កុម្ភ: មន្ត្រីអាជ្ញាធរបានដាក់កម្កាំង នៅតាមច្រកចេញចូលទៅកាន់ទីប្រជុំជននិងផ្សារ ដើម្បីធ្វើការរិតបណ្តឹងចំពោះប្រជាពលរដ្ឋណាដែលមិនពាក់ម៉ាស ធ្វើការអប់រំឲ្យគាត់អនុវត្តបាន ត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងវិធានការនានា របស់ក្រសួងសុខាភិបាល និងតម្រូវឲ្យគាត់ពាក់ម៉ាសជាមុនសិនមុននឹងអនុញ្ញាត្តឲ្យគាត់បន្តដំណើរចូលទៅក្នុងផ្សារ ៕