កំពង់ឆ្នាំង ៖ បុរស់ម្នាក់ត្រូវកម្លាំងប៉ូលីសការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចាប់ខ្លួនពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១៨ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិថ្មី ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីស ចាប់ខ្លួននេះឈ្មោះសាន ម៉ានុត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្នុងពេលឃាត់ខ្លូនជនសង្ស័យ សមត្ថកិច្ចដកហូតបាន វត្ថុតាងថ្នាំញៀនចំនួន ១កញ្ចប់និងទូរស័ព្ទ ១គ្រឿង ៕ដោយ ៖ គន្ធនិវឌ្ឍន៍