រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទជាបណ្តោះអាសន្ន រោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា (HORIZON OUTDOOR CAMBODIA CO.,LTD) ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១រហូតដល់មានការសម្រេចជាថ្មី។
ការបិទជាបណ្តោះអាសន្នរោងចក្រនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ បន្ទាប់ពីបានរក ឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងជួរបុគ្គលិក និងកម្មករក្នុងរោងចក្រនេះ។

