កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ពីបទប៉ុនប៉ងរំលោភ និង លួចមានស្ថានទម្ងន់ទោស ។

ជនសង្ស័យដែលត្រូវប៉ូលីសចាប់ខ្លួននេះឈ្មោះសែម កុសល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្កំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យបានធ្វើសកម្មភាពវ៉ៃស្ត្រីម្នាក់ឈ្មោះចែម ធី អាយុ២៣ឆ្នាំ ប្លន់យកទូរស័ព្ទដៃ១គ្រឿង រួចជិះម៉ូតូគេចខ្លួនបាត់ ។ ដោយឡែកនៅ វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែឧសភា នៅចំណុចមេទឹកក្រាញ់ ក្នុងភូមិកោះលត ឃុំកោះថ្កូវ ជនសង្ស័យខាងលើបានប៉ុនប៉ងចាប៉រំលោភទៅលើកុមារីម្នាក់ អាយុ១២ឆ្នាំតែមិនបានសម្រេច ហើយក៏ត្រូវប៉ូលីសចាប់ខ្លួនតែម្តង ។










