រយះ​ពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ អក​អំបុក​​និង​សំពះ​ព្រះ​ខែ​ ខេត្ត​កំពង់​ឆ្នាំង​ ទទួល​​បាន​ភ្ញៀវ​ទេស​ចរណ៍​ជិត​ ១ ម៉ឺន​នាក់​

  • កំពង់ឆ្នាំង ៖ក្នុងរយះពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍មកលេងជិត ១ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង សាលីប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ។

    លោក ប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងថា ក្នុងថ្ងៃឈប់សម្រាករយះពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះ មានភ្ញៀវទេសចរមកលេងនៅតាមរម្យណីយដ្ឋាន និងនៅតាមទីអារ៉ាមនានាក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ៩ ៩៦០នាក់ ។ ក្នុងនោះភ្ញៀវបរទេស ចំនួន១០នាក់ផងដែរ ។

    លោក សេង សាលី បានឲ្យដឹងទៀតថា នៅពេលថ្ងៃភ្ញៀវទេសចរភាគច្រើន ទៅលេងនៅតាមតំបន់ទឹកធ្លាក់ ដូចជារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងស្រុកទឹកផុស និងនៅពេលទៅលេងនៅតាមទីអារ៉ាមនានា ជាពិសេសនៅរាត្រី១៥កើត ខែកត្តិក ដែលជាថ្ងៃអកអំបុក សំពះព្រះខែ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង