ឯកឧត្តម យូ ទិត្យវឌ្ឍន:​ និង​លោក​ តេង​ រតនា​ ឧបត្ថម្ភ​ថវិកា​ដល់​ក្មេងស្រី​ម្នាក់​ដែល​រងរបួស​ដាច់​ប្រអប់​ជើង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម យូ ទិត្យវឌ្ឍន: អគ្គព្រះរាជអាជ្ញារង និងលោក តេង រតនា ប្រធានតុលាការខេត្តកំពង់ឆ្នាំង រួមជាមួយ សប្បុ​រសជន​មួយចំនួនទៀត បានឧបត្ថម្ភថវិកាចំនួន២ ១៨០ ០០០ រៀល ដល់ក្មួយស្រីម្នាក់ឈ្មោះ ឈុន កញ្ចនា អាយុ៤ឆ្នាំ ​ដែលរងរបួសដោយពូថៅធ្លាក់លើដាច់ប្រអប់ជើង ។

    នៅរសៀល​ថ្ងៃទី​២៧ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម យូ ទិត្យវឌ្ឍន: អគ្គព្រះរាជអាជ្ញារង និង លោក តេង រតនា ប្រធានតុលាការ
    ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួសុខទុកនិងយកថវិកាទៅប្រគល់ជូនក្មួយស្រីដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរ
    ពេទ្យ​បង្អែកខេត្តកំពង៉ឆ្នាំង ដោយផ្ទាល់តែម្តង ។

    លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲដឹងថា ក្មួយស្រី​ឈុន កញ្ចនា អាយុ៤ឆ្នាំ មានទីលំនៅ ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្មួយស្រីមានបងប្អូន៤នាក់ (ប្រុស៣ ស្រី១ ) នាងជាកូន​ស្រីពៅ ក្នុងគ្រួសារមួយដែលមានម្តាយជាកម្មការនីរោងចក្រ និង ឪពុកធ្វើជាកម្មក នៅឯខេត្តពោធិសាត់ ។

    លោក ទុំ សម្បត្តិ បានឲដឹងទៀតថា នៅពេលដែលក្រុមគ្រួសារបញ្ជូនក្មួយស្រីមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​យក​ចិត្ត​ជួយ​ធ្វើ​ការព្យាបាល ហើយខាងមន្ទីរបានលើកលែងដោយមិនយកថ្លៃសេវាថែមទាំងបានជួយឧបត្ថម្ភនូវថវិកាមួយចំនួនថែមទៀត។

    លោកប្រធានមន្ទីរពេទ្យ បានឲដឹងទៀតថា សប្បុរសជនដែលបានជួយឧត្ថម្ភដល់ក្មួយស្រីឈុន កញ្ចនា រួមមាន៖ ១ -លោកតេង រតនា ប្រធានតុលាការខេត្តកំពង់ឆ្នាំង ថវិកាចំនួន២០ម៉ឺនរៀល ២-ឯកឧត្តម យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារងចំនួន២០ ម៉ឺន​រៀល​ ៣-លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលចំនួន២០ម៉ឺនរៀល ៤-លោកទី មុនិន្ទ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូងខេត្តកំពង់ឆ្នាំងចំនួន២០ម៉ឺនរៀល ៥-លោកអុី ឋាវរះ ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង២០ម៉ឺនរៀល ៦-លោក សុខ ឧត្តម​ ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង២០ម៉ឺនរៀល ៧-វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្ត២០ម៉ឺនរៀល ៨-លោកស្រី​ ​វេជ្ជបណ្ឌិត អ៊ុក ម៉ូលីវណ្ណ ប្រធានផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្ត៨ម៉ឺនរៀល ៩-លោកសៀង ប៊ុនណាត ថៅកែស្រាបៀរកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង២០ម៉ឺនរៀល ១០-លោក ប៊ុនធឿន បញ្ជាការរងកងរាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ២០​ម៉ឺនរៀល​ ១១-លោកស្រ៊ន សាម៉ុន អាជីវករលក់ចលនទ្រព្យ២០ម៉ឺនរៀល ១២-លោកវេជ្ជបណ្ឌិត សុខគង់ អនុប្រធានមន្ទីរ​ពេទ្យ​ខេត្ត​ថវិកាចំនួន១០ ម៉ឺនរៀល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង