ករណី​ថ្មី​មួយ​ទៀត​ ! បុរស​ម្នាក់​ដែល​មិត្ត​ភក្តិ​ជា​ស្រ្តី​វិជ្ជមាន​កូ​វីដ​១៩​ នាំ​មក​លេង​ស្រះ​ចិញ្ចឹម​ត្រី​ នៅ​ស្រុក​កំពង់​ត្រឡាច​ ពេល​នេះ​ ក៏​វិជ្ជ​មាន​កូវីដ​១៩​ដែរ​

  • កំពង់ឆ្នាំង ៖ បុរសម្នាក់ដែលមិត្តភក្តិជាស្រ្តីវិជ្ជមានកូវីដ១៩ ហើយបាននាំមកទៅលេងស្រះចិញ្ចឹមត្រី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសថា វិជ្ជមានកូវីដ១៩ នៅពេលតេស្តលើកទី២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រលប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឲ្យដឹងថា បុរសខាងលើ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

    សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរខេត្តកំពង់ឆ្នាំងនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនស្ត្រីកើតជំងឺកូវីដ១៩ម្នាក់ រស់នៅភ្នំពេញ យកទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duck បន្ទាប់ពីរូបនាងបាននាំមិត្តភក្តិជាបុរសដែលវិជ្ជមានខាងលើមកលេងស្រះចញ្ចឹមត្រីរបស់បងស្រីខ្លួន នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    ដោយឡែកបុរសជាមិត្តភក្តិបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងចិញ្ចឹមត្រី ដោយមានការយាមកាមពីកម្លាំងសមត្ថកិច្ច រហូតត្រូវប្រកាសថា បានឆ្លងកូវីដ១៩ នៅថ្ងៃទី៤ ខែមេសានេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង