កំពង់ឆ្នាំង ៖ សមាជិកក្រុមសន្សំប្រាក់ស្តី្រ នៃគម្រោង «លើកកម្ពស់សមត្ថភាពសហគមន៍ ក្នុងការគ្រប់គ្រង និង ប្រើប្រាស់ព្រៃសហគមន៍ប្រកបដោយនិរន្តរភាព » នៅក្នុងឃុំពោធិស្រុកកំពង់លែងបានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះគាត់មានជីវភាពល្អប្រសើរជាងមុន បន្ទាប់ពីរូបគាត់បានចូលជាសមាជិកក្រុមសន្សំប្រាក់ស្រ្តី របស់សហគមន៍ពោធិជ្រកជំរងពុទ្ធិសែន ។ ចាប់តាំងពីពួកគាត់បានចូលក្នុងសមាជិកក្រុមសន្សំប្រាក់ស្រ្តីមក គាត់មានមុខរបរមួយពិតប្រាកដ ដែលធ្វើឲ្យគាត់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់គ្រួសារ ។
ស្រ្តីឈ្មោះ ស សើ រស់នៅឃុំពោធិ ស្រុកកំពង់លែង ដែលសមាជិកក្រុមសន្សំប្រាក់ស្រ្តីបន្តប្រាប់ឲ្យដឹងថា គាត់មានមុខរបដាំដំណាំ ល្ពៅ ត្រកួន ជី ត្រសក់ ហើយដំណាំនេះគាត់បេះលក់ជារៀងរាល់ថ្ងៃ ដែលទុនបង្កើតមុខរបរាល់ថ្ងៃនេះ គឺផ្តល់ដោយសមាគមភ្នំនាងកង្រីតាមរយៈគម្រោង «លើកកម្ពស់សមត្ថភាពសហគមន៍ ក្នុងការគ្រប់គ្រង និង ប្រើប្រាស់ព្រៃសហគមន៍ប្រកបដោយនិរន្តរភាព »ដោយឡែកស្រ្តី ឈ្មោះណែម ធារី រស់នៅក្នុងឃុំពោធ៍ដូចគ្នាដែនោះបានប្រាប់ថា ពីលើកមុនគាត់ចិញ្ចឹមមាន់តែ៤ទៅ៥ក្បាលតែប៉ុណ្ណោះ រកព្រឹកខ្វះល្ងាច តែឥឡូវនេះគាត់បានពង្រីកមុខរបរចិញ្ចឹមមាន់របស់គាត់បានច្រើនជាងមុន ដោយបានភ្ញាស់កូនមាន់លក់ឲ្យអតិថិជនផងដែរ ។ ការីកចម្រើនរបស់គាត់នាពេលនេះ គឺដោយសាររូបគាត់បានចូលជាសមាជិកក្រុមសន្សំប្រាក់ស្រ្តីដែលគាំទ្រ ដោយអង្គការ UNDP តាមរយៈសមាគមភ្នំនាងកង្រី ។សមាគមភ្នំនាងកង្រី គឹជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៤ដោយមានការគាំទ្រមូលនិធិពីអង្គការUNDP ប្រចាំនៅប្រទេសកម្ពុជា ។បេសកកម្មរបស់សមាគមភ្នំនាងកង្រី គឺធ្វើយ៉ាងណាអោយប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច តាមរយៈនៃការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ។