បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​យក​សាំង​ចាក់​ដុត​ខ្លួន​ រង​របួស​ឆេះ​ពេញ​ខ្លួន​អ្នក​ស្រុក​ ជួយ​ដឹក​​ទៅ​​សង្រ្គោះ​នៅ​​មន្ទីរ​​ពេទ្យ​

  • កំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្រេចចិត្តយកសាំងចាក់ស្រោចលើខ្លួនរួចដុតខ្លួនឆេះសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ១៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបេនរឺម៉កស្ថិតនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។


    សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបានចាក់សាំងដុតខ្លួនឯងនេះ ពុំបានស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាង៣០ឆ្នាំ មកស្នាក់នៅកន្លែងភូមិឃុំកើហេតុខាលើនេះ ។


    ព្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ គឺមានសភាពស្រវឹងស្រាផងនោះបានដើរមកកន្លែងនោះដែលមានគេលក់សាំងដប ឆក់យកកាន់ដើរទៅរួចក៏យកសាំងដែលចាក់ស្រោចលើខ្លួន បានដុតឆេះសន្ធោសន្ធៅតែម្តង បណ្តាលឱ្យប្រកាច់ននៀលពេញដីតែម្តង ភ្លាមៗនោះពលរដ្ឋដែលនៅកន្លែងកើតហេតុ ក៍បានជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ និង ជះទឹក រួចដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យតែម្តង ។


    ពលរដ្ឋដែលនៅចំណុចបេនរឺម៉កនេះបានប្រាប់ថា បុរសម្នាក់នេះ គឺច្រើនតែមកនៅបេនរឺម៉ក ហើយជាមនុស្សដែលញៀនស្រាផឹកស្រវឹងរាល់ថ្ងៃ បាត់បង់ស្មារតី និយាយស្តី ពុំសូវដឹងនោះទេ ក្លាយជាមនុស្សសសៃប្រសាតទៅហើយ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង