កំពង់ឆ្នាំង៖ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២២នេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចធ្វើស្រែវស្សាបានចំនួន៣៣ ១៤៦ហិកតាហើយ ស្មើនឹង ២៧,១៧ ភាគរយ លើផែនការចំនួន ១២២ ០០០ហិកតា ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា ទឹកភ្លៀងឆ្នាំនេះ ធ្លាក់ច្រើនជាងឆ្នាំមុន ហើយរាយប៉ាយនៅគ្រប់តំបន់ បង្ករលក្ខណៈ ងាយស្រួលដល់ប្រជាកសិករចាប់ផ្តើមភ្ជួរាស់ សាបព្រោះ បានពីដើមដៃ។ គិតត្រឹមបំណាច់ខែឧសភានេះ ប្រជាកសិករសម្រេចធ្វើការដាំដុះស្រូវវស្សា បានចំនួន ៣៣ ១៤៦ហិកតា ស្មើនឹង២៧,១៧ ភាគរយលើផែនការចំនួន១២២០០០ ហិកតា ។ ក្នុងនោះស្រូវស្រាលធ្វើបាន ចំនួន១១ ៦៣៦ ហិកតា ,ស្រូវកណ្តាលធ្វើបានចំនួន ៨ ២៨២ ហិកតា និង ស្រូវធ្ងន់ធ្វើបានចំនួន១៣ ២២៨ ហិកតា ៕

