កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ខេត្ត​កំពង់​ឆ្នាំង​ បន្ត​ចុះ​បង្រ្កាបបទល្មើសនេ​សាទ​ នៅ​​​​​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​កំ​ពង់​លែង​ និង​ ស្រុក​បរិបូរណ៍​

  • កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែងនិងស្រុកបរិបូរណ៍ ដោយបានធ្វើការរុះរើ និង បំផ្លាញចោលមានរបាំងស្បៃមុខ៤កន្លែង និង របាំងសាច់អួន២កន្លែង ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃនេះ( ២៣កញ្ញា )កម្លាំងសមត្ថកិច្ច​ចម្រុះចំនួន១៣នាក់ មធ្យោបាយកាណូត៣គ្រឿង បានចុះទៅកាន់ចំណុចបឹងអន្សមប្រឡាក់ ចំណុចជ្រោយស្លែង ក្នុងភូមិសាស្ត្រស្រុកកំពង់លែងនិងស្រុកបរិបូរណ៍ ដោយបានរកឃើញបទល្មើសរបាំងស្បៃមុង៤កន្លែង ប្រវែង៣០០ម៉ែត្រ លូស្បៃមុង៦មាត់ របាំងសាច់អួន២កន្លែង ប្រវែង២៥០ម៉ែត្រ លូសាច់អួន៣មាត់ និង បង្គោលចំនួន២៥០ដើម ។

    លោក លី ឡា បញ្ជាក់ថា សមត្ថកិច្ចបានសម្រេចធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ដោយឡែកត្រីចម្រុះចំនួន២០គីឡូក្រាមត្រូវបានចាក់លែងទៅក្នុងដែនទឹកធម្មជាតិវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង