សាលា​រៀន​សុវណ្ណ​ភូមិ​ធ្វើ​កម្ម​វិធី​ លើក​កម្ពស់​ការ​អាន​ក្នុង​សហគមន៍​ នៅ​សាលា​បឋម​សិក្សា​និង​អ​នុ​វិទ្យា​ល័យ​ពោធិ​ ក្នុង​ស្រុក​កំពង់​លែង​​​

  • កំពង់ឆ្នាំង ៖សាលារៀនសុវណ្ណភូមិ បានធ្វើកម្មវិធីសប្បរសធម៌ និងលើកកម្ពស់ការអានក្នុងសហគមន៍ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពោធិ ស្ថុិតក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    កម្មវិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកសុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ។

    លោក គួយ ចាន់រ៉ា នាយកសាលាសុវណ្ណភូមិសាខាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសំខាន៣គឺ៖ ១,លើកកម្ពស់ការអាន នៅក្នុងសហគមន៍ ដោយបណ្តុះគំនិតឲ្យសិស្សានុសិស្ស នៅបឋមសិក្សានិងអនុវិទ្យាល័យពោធិ ឃុំពោធិ ស្រុកកំពង់លែង ចាប់ផ្តើមស្រឡាញ់ការអាន ចាប់ពីពេលនេះតទៅ សម្រាប់ជាស្ពានក្នុងការនាំពួកគាត់ឈានទៅរកអនាគតដ៏ល្អប្រសើរ ។

    ២,ជម្រុញឲ្យសិស្សានុសិស្សដែលកំពុងសិក្សា នៅសាលារៀនសុវណ្ណភូមិ មានគំនិតនូវការចែករំលែក ក្នុងការជួយជាសម្ភារៈសិក្សាសិស្សក៏ដូចជាសម្ភារៈការិយាល័យទៅតាមលទ្ធភាព ដែលសាលា និងសិស្សានុសិស្សមួយចំនួនកំពុងត្រូវការប្រើប្រាស់ ។

    ៣,ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលាឯកជន ជាមួយសាលារដ្ឋ ។

    លោក គួយ ចាន់រ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា កម្មវិធីនេះ សាលាសុវណ្ណភូមិ នឹងធ្វើជាបន្តបន្ទាប់ទៀត ចូលរួមឲ្យបានច្រើនទៅតាមលទ្ធភាព ដែលសាលាអាចធ្វើបាន ដើម្បីរួមចំណែកឲ្យវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើន ។

    លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅក្នុងឳកាសនោះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយ និងជម្រុញដល់សិស្សានុសិស្សឲ្យស្រឡាញ់ការអានសៀវភៅ ព្រមទាំងបានផ្តល់ជាសម្ភារៈសិក្សាដល់សិស្ស និងសម្ភារៈការិយាល័យ ជូនដល់លោកគ្រូ អ្នកគ្រូ ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង