កំពង់ឆ្នាំង ៖ លោក នៅ លីន ម្ចាស់ពានកម្មវិធី ជំហានតារា ដែលជាកម្មវិធីប្រឡងចម្រៀង នៅក្នុងឆ្នាំ២០១៩ ដែលរៀបចំឡើងដោយវិទ្យុម៉ាយអេហ្វអឹម ( MYFM ) ខេត្តកំពង់ឆ្នាំង ។

គេនៅចាំបានថា បទចម្រៀងចុងក្រោយ ដែលលោក នៅ លីន ជ្រើសរើសយកមកច្រៀង ក្នុងវគ្គផ្តាច់ព្រ័ត្រមានចំណងជើងថា « ស៊ូឃ្លាត » របស់លោក វង្ស តារារតនា ។

លោក នៅ លីន ពីមុនមិនសូវមានអ្នកស្គាល់ឡើយ ប៉ុន្តែក្រោយពីលោកបានចូលរួមប្រឡងចម្រៀង ដែលរៀបចំដោយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង ហើយទទួលបានពានទៀតនោះទើបមានក្រុមតន្ត្រីជាច្រើន បានហៅលោកទៅច្រៀងក្នុងកម្មវិធីផ្សេងៗ ធ្វើឲ្យមហាជនស្គាល់ និងគាំទ្រ៕

