បទ​​ល្មើស​នេសាទ​ជាង​៣០​កន្លែង​ត្រូ​វ​បាន​កម្លាំង​សមត្ថកិច្ចចម្រុះ​ធ្វើ​​ការរុះ​រើបំផ្លាញ​ចោល​នៅក្នុង​ ភូមិ​សាស្ត្​​រខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង រួម​​​មានកម្លាំងជលផល កម្លាំងនគរបាល និង កម្លាំងអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេសាប នៅក្នុងភូមិ ​​សាស្ត្រស្រុកចំនួន៣ គឺស្រុកជលគិរី ស្រុកកំពងលែង និង ស្រុកបរិបូណ៌ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៤ មិនានេះ កម្លាំងចម្រុះសរុបជា១០០នាក់ បាន​​ចេញធ្វើសកម្មភាពបង្ក្រាប នៅ៤គោលដៅ គឺនៅស្រុកជលគិរី ១គោលដៅ ស្រុកកំពង់លែង១គោលដៅ និង ស្រុកបរិបូរណ៍ ២គោលដៅ ។

    ​​លោកងិន ហ៊ុន បានឲ្យដឹងថា ចំពោះលទ្ធផលផលកម្លាំងចម្រុះ សម្រេចរុះរើបំផ្លាញចោល នៅនឹងកន្លែងមានរបាំងសាច់អួនចំនួន២៧កន្លែង ប្រវែង
    ​​២ ២០០ម៉ែត្រ បង្គោល៨៥០ដើម លូសាច់អួនចំនួន៣៤លូ សម្រាស់ចំនួន៧កន្លែង ទំហំ៥៦០ម៉ែត្រក្រឡា និង បង្គោល១៣០ដើម ។

    ​​នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ទ្រង់ទ្រាយធំនេះ មិនមានឃាត់ខ្លួនជនណាម្នាក់ឡើយពីព្រោះពួកគេបានគេចខ្លួន នៅមុនពេលដែល​​សមត្ថកិច្ចទៅដល់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង