សាលា​រៀន​បញ្ញវន្ត​អង្គរ​ សាខាខេត្តកំពង់ឆ្នាំងធ្វើ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ ​បណ្ណ​សរ​សើរ​ និង​ចែក​រង្វាន់​ប្រចាំ​ឆ្នាំ​សិក្សា​ ២០២២​,២០២៣​

  • កំពង់ឆ្នាំង ៖ សាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសម្តែងសមត្ថភាពសិស្សលើកទី៤ និងប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ ចែករង្វាន់ ប្រចាំឆ្នាំសិក្សា២០២២,២០២៣ ក្រោមអធិបតីភាព លោកឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

    អញ្ជើញចូលរួម ក្នុងពិធីនេះផងដែរមាន លោក គិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោក កាង សុងឆាយ នាយកប្រតិបត្តិសាលារៀនបញ្ញាវន្តអង្គរ លោក ឃ្លាំង សុវណ្ណ នាយកសាខាសាលារៀនបញ្ញវន្តអង្គរ ខេត្តកំពង់ឆ្នាំងលោក លោកស្រី ជាថ្នាក់ដឹងនាំមន្ឋីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សាលារៀនបញ្ញាវន្តអង្គរ ព្រមទាំងមាតា បិតា អាណាព្យាបាលសិស្សជាច្រើនរូបទៀត ។

    លោក ឃ្លាំង សុវណ្ណ នាយកសាលាបញ្ញវន្តអង្គរសាខាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គោលបំណង នៃការប្រារព្វពិធីនេះកម្មវិធីនេះឡើងគឺ ដើម្បីបណ្តុះភាពក្លាហាន កសាងទំនុកចិត្ត ឯករាជ្យភាព ការឆ្នៃប្រឌិដ្ឋ បំណិនការងារក្រុម បណិនការសហការ ក៏ដូចជាការអបអរសាទរដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបាននិទ្ទេសល្អ ទាំងការអប់រំចំណេះទូទៅជាតិ កម្មវិធីអប់រំ អន្តរជាតិ៣ភាសា និងកម្មវិធីភាសាអង់គ្លេសក្រៅម៉ោង ជាពិសេសប្អូនៗ ដែលបានប្រឡងបញ្ចប់ភូមិសិក្សាប្រកបដោយជោគជ័យ។


    នៅក្នុងឳកាសនោះលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ នៅក្នុងខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង