អភិ​បាល​រ​ង​ខេត្ត​កំពង់​ឆ្នាំង​ រំលឹក​ឲ្យ​មន្ត្រី​អាជ្ញា​ធរ​ និង​​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ក្នុង​ស្រុក​កំពង់​លែង​ យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​ក្នុង​ពិធី​​បុណ្យ​កាន់​បិណ្ឌ​

  • កំពង់ឆ្នាំង ៖ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ក្នុងស្រុកកំពង់លែងត្រូវបង្កើនការ​យក​ចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់និងរក្សាសន្តិសុជូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងឳកាសនៃពិធីវុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ ។

    លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍រំលឹកដល់មន្ត្រី នៅក្នុងស្រុកកំពង់លែងបែបនេះ នៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិ​យោគ​៣ឆ្នាំរំកិល នាថ្ងៃទី៣ ខែតុលាឆ្នាំ២០២៣ ។

    លោកឈឹម វុទ្ធា បានមានប្រសាសន៍ថា ដោយសារតែពេលនេះជារដូវកាន់បិណ្ឌ មានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅកាន់ទីអារាមនានា ដើម្បីប្រារព្វពិធីទៅតាមទំនាមទម្លាប់ និងប្រពៃណីរបស់ដូនតាយើង ។ ដូចនេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់លើបញ្ហាសណ្តាប់​ធ្នាប់ និងសន្តិសុខជូនប្រជាពរដ្ឋជាចំបង ។

    លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា សិក្ខាសាលាដែលរៀបចំធ្វើឡើងនាពេលនេះ ក្នុងគោលបំណងកៀរគរធនធាន ពីគ្រប់ប្រភព សម្រាប់គាំទ្រគម្រោង វិនិយោគអា ទិភាព ដែលបានលើកឡើងដោយ រដ្ឋបាល ស្រុក និងឃុំ ។ ពង្រឹងកិច្ចសហការអនុវត្តគម្រោង ជាមួយភាគីពាក់ព័ន្ធនានា ក្នុងការដោះស្រាយបញ្ហាអាទិភាពជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។ សម្របសម្រួលឲ្យគម្រោងសកម្មភាពអភិវឌ្ឍន៍ ដែលបានលើកឡើងឲ្យមានភាពស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយវិស័យជំនាញ របស់រាជរដ្ឋាភិបាល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង