សម្តេច​កិត្តិ​សង្គ​ហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជើញ​ប្រកាស​ប្រធាន​ អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាសប្រធាន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

    តាមសេចក្តីសម្រេច ដែលអានដោយឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំង នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចាត់តាំង ឯកឧត្តម វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារ និងឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទីមួយ ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ។

    ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគោរពថ្លែងនូវការកោតសសើរចំពោះ សម្តេចចៅហ្វាវាំងវរវៀង ជ័យ អធិបតីស្រីង្គារ គង់ សំអុល ដែលបានដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាពសណ្តាប់​ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កកំពង់ឆ្នាំង។

    សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ឯកឧត្តម វង្សី វិស្សុត ដែលទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗទៀត អោយទទួលបានជោគជ័យ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង