សូម​បន្ត​ប្រុង​ប្រ​យ័ត្ន​ ! ថ្ងៃ​នេះ​ខេត្ត​​កំ​ពង់​ឆ្នាំង​ស្លាប់​២​ដោយ​សារ​ជំ​ងឺ​កូ​វិដ​១៩​ និង​ រក​​ឃើញ​​អ្នក​​ឆ្លង​​​​​ថ្មី​​ចំ​នួ​ន​១៥​នាក់​ បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ អ្នកជំងឺកូវិដ១៩ ចំនួន២នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ និង មនុស្សចំនួន១៥នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង១៥នាក់នេះ ជាកម្មករ អាជីវករ អ្នករត់ម៉ូតូឌុបចុងភៅ បុគ្គលិកធនាគារ សិស្ស និង ពលករមកពីប្រទេសថៃ ។

    ដោយឡែកអ្នកជំងឺ២នាក់ ដែលបានមរណ:ភាពដោយសារជំងឺកូវិដ១៩ ១.ឈ្មោះយ៉ិន ថុន ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះទុយ សាត ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៧៨២នាក់ អ្នកជំងឺជាសះស្បើយចំនួន២ ៣៧២នាក់ ស្លាប់ចំនួន៨២នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣២៨នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង