កំពង់ឆ្នាំង ៖ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានបោកបក់ចំលើឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៥៦ខ្នងរងការខូចខាត ។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៦ ខែមេសា ភ្លៀងបានធ្លាក់ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងមកលើឃុំត្រពាំងចាន់ បណ្តាលឲ្យផ្ទះប្រជាជាពលរដ្ឋចំនួន១ខ្នង បានរំលំបាក់រៀបដល់ដី និងចំនួន៥៥ខ្នងទៀត បានរងការខូចខាតដោយប៉ើងរបើកដំបូល ។

ក្រោយពេលកើតមានគ្រោះធម្មជាតិនេះ មន្ត្រីអាជ្ញាធរ បានចុះអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋរងគ្រោះភ្លាមៗផងដែរ ៕

