ផ្អាក​សកម្មភាព​លក់ដូរ​ម្ហូបអា​ហារ​ ​និងគ្រឿង​ស្រវឹង ក្នុ​ងស្រុកកំពង់​លែង ក្រោយរក​ឃើញ​​មា​ន​​អ្នក​​ឆ្លង​​កូវីដ-១៩ បំប្លែងថ្មី

  • អាជ្ញាធរស្រុកកំពង់លែង សម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់បាយម្ហូបទាំងអស់ និង​លក់ដូរ​គ្រឿងស្រវឹង នៅ​ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

    ការ​សម្រេចផ្អាកសកម្មភាពលក់ដូរម្ហូបអាហារ និងគ្រឿងស្រវឹង ទូទាំងស្រុកកំពង់លែង នាពេលនេះ គឺដើម្បីបន្តចូលរួម ទប់ស្កាត់កា​រឆ្លងរា​ល​ដាល​នៃជម្ងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតាចំនួន១៨នាក់ នៅ​ឃុំសំរោងសែន ។

    ជាមួយគ្នា​នេះ អាជ្ញាធរស្រុកកំពង់លែង ក៏ហាមឃាត់ជាបណ្តោះអាសន្ន ចំពោះពិធីជួបជុំគ្រប់ប្រភេទការជប់លៀង ផឹកស៊ី រៀបចំកម្មវិធី​សែន​ព្រេង​កូន​ចៅ និងពិធីបុណ្យផ្សេងៗ លើកលែងតែពិធីបុណ្យសព ប៉ុណ្ណោះ។

    អាជ្ញាធរស្រុក ក៏ណែ​នាំដល់ថ្នាក់ដឹកនាំ ឃុំ ភូមិ និងសមត្ថកិច្ច ត្រូវបន្តផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋទូទៅ​នៅមូលដ្ឋានគ្រប់ៗ ក្រុមគ្រួសារ​ព្រម​ទាំង​គ្​រប់ទីកន្លែង ជាពិសេសទីផ្សារ ទីប្រជុំជន ត្រូវអនុវត្តវិធានការ៣ការពា​រ និង៣កុំ” ឱ្យបានម៉ត់ចត់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង