គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ នៅខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

  • កំពង់ឆ្នាំង ៖នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ក្នុងនោះ ១គ្រួសាររងគ្រោះកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង ១គ្រួសារទៀតរងគ្រោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    photo_2026-11-14_22-03-19.jpg

    អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកស៊ីអ៉ីវ១យួរ, តង់២, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕

    photo_2026-11-14_22-03-22.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង